ថ្ងៃធ្វើសិក្ខាសាលានៅទីក្រុងភ្នំពេញ

ដែលមានការចូលរួមជាច្រើនពីរសំណាក់ឯកឧត្តម ជាច្រើន និងម្ចាស់ជំនួយ.

នេះគឺជាអគារអង្គរបូរីដែលសាងសង់សំរាប់កូនប្រុសស្នាក់ក្នុង និង សំរាប់ការសិក្សាផងដែរ

មានកំពស់បីជាន់​ដែលជាន់លើ សំរាប់កូនប្រុសស្នាក់ក្នុង ជាន់ទីពីរសំរាប់ផ្នែកលេខាធិកា និងជាន់ផ្ទាល់ដី សំរាប់ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន

នេះជាលោកឪពុក លី សំណាង នៅសាលាដុន បូស្កូកែប

ជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងជួយដល់សិស្សក្រីក្រ

នេះគឺជារូបថតកុមារាកុមារីនៅភ្នំសរសៀ

ថ្ងៃអង្គការកំពារកុមានៅភ្នំពេញចុះមកជួយផ្តល់សំភារ៖សិក្សាដល់កុមាកុមារីនៅភ្នំសរសៀ.

Monday 25 November 2013

កិច្ចចូលរួមបញ្ចេញមតិ





នៅព្រឹកថ្ងៃទី២៦ខែវិច្ចកាឆ្នាំ២០១៣នេះក្រុមនិសិត្យនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គម និង សារពត័មានឆ្នាំទីពីរ បានទៅចូលរួម កិច្ចបញ្ចេញមតិមួយដែលស្ថិតនៅ ភូមិ បាយទា ឃុំស្វាយទងខាងជើង ស្រុកកំពុងត្រាច ខេត្តកំពត។ ដែលស្តីអំពីរ ការបញ្ចេញមតិ និង វេតិកាសារធាណះ ដែលមានការចូលរូមពីរប្រជាពលរដ្ធ សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ រូមទាំង លោកមេឃុំស្វាយទង ខ/ជ និង លោកមេឃុំ ខ/ត។ និងក្រុមការងាររបស់វិទ្យុជាតិ​៩មករាខេត្តកំពត និង អង្គការ លីកាដូ នៅក្នុងកម្មវិធីនោះផងដែរ ប្រជាពលរដ្ធ បានលើកលើង អំពីរការត្អូញត្អែរ និងផលវិបាក ក្នុងការធើដំណើរ ដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ធ្វើអោយលិចផ្លូវ ពិបាកធ្វើដំណើរ ជាពិសេសនោះ សិស្សានុសិស្សពិបាកក្នុងការធ្វើដំណើរ ធ្វើអោយខាតពេលវេលាទៅសាលារៀនជាដើម។ នៅពេលបញ្ចាប់នៅកម្មវិធីក្រុមវិទ្យុជាតិ៩មករានិង ក្រុមអង្គការលីកាដូរមានការចាប់រំវាន់និងជូនជាការដូរ ទៅដល់ប្រជាពលរដ្ធនិងសិស្សានុសិស្សទុកជាអនុស្សាវរីយ៍បន្តិចបន្តួចផងដែរ។



Tuesday 5 November 2013

ការចុះកម្មសិក្សានៅស្ថានីយ៍វិទ្យូ៩មករាខេត្តកំពត

កាលពីរព្រឹកថ្ងៃទី០៥ខែវិច្ឆកាឆ្នាំ២០១៣ ក្រុមនិសិត្សនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានធ្វើដំណើរទៅសក្ខាសាលានៅស្ថានីយ៍វិទ្យុជាតិ ៩មករាខេត្តកំពត៕ស្ថិតនៅក្រោមការដឹកនាំរបស់លោកគ្រូស្មាក់ចិត្តពីររូប ឈ្មោះ ម៉ាយខល និង លោកគ្រូវូកកាំង និងមានការចូលរូមពីរលោកគ្រូប្រធានផ្នែកទំនាក់ទំនងសង្គមនិងសារពត័មាន និងសិស្សនិសិត្យចំនួន ៣៥ ក្នុងនោះមានសិស្សនិសិត្យកំពុងសោម ចំនួន១៧នាក់៕ ដែលមានរយះពេលមួយម៉ោង គីចាប់ពីរម៉ោង ៩ ដល់ម៉ោង១០ព្រឹក ស្ថានីយ៍វិទ្យុនេះបង្កើននៅទី២០ខែ៦ឆ្នាំ២០០៨ក្រោមការដឹកនាំរបស់រាជរដ្ធាភិបាល៕តាមការសម្ភាសន៍របស់សិស្សនិសិត្យបានអោយដឹងថា កាលពីរដំបូង​ ក្រុមការងាររបស់គាត់មានភាពជូបការលំបាកជាច្រើន ដោយសារបុគ្គលិកមិនសូមមានជំនាញនិងចំណេះដឹងប៉ុន្តែមកដល់ពេលនេះឃើញថាការងាររបស់គាត់មានការរីកចំរើនច្រើននិងមានអ្នកស្តាប់ច្រើន៕


Friday 1 November 2013

ពត័មានកីឡា

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប មានកាប្រកួតកីឡាបាល់ទាត់៕ រវាងសិស្សប្អូន និង សិស្ស ច្បង ឃើញថាការលេងរបស់ពូកគេមានការខំប្រឹងប្រែងទាំងសងខាង ៕ ពូកមានការលេង យ៉ាងពេញទំហំ នៅខណះពេលនោះឃើញថា សិស្សច្បងបានស៊ុតចូលមួយគ្រប៕