Monday 25 November 2013

កិច្ចចូលរួមបញ្ចេញមតិ





នៅព្រឹកថ្ងៃទី២៦ខែវិច្ចកាឆ្នាំ២០១៣នេះក្រុមនិសិត្យនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ផ្នែកទំនាក់ទំនងសង្គម និង សារពត័មានឆ្នាំទីពីរ បានទៅចូលរួម កិច្ចបញ្ចេញមតិមួយដែលស្ថិតនៅ ភូមិ បាយទា ឃុំស្វាយទងខាងជើង ស្រុកកំពុងត្រាច ខេត្តកំពត។ ដែលស្តីអំពីរ ការបញ្ចេញមតិ និង វេតិកាសារធាណះ ដែលមានការចូលរូមពីរប្រជាពលរដ្ធ សិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ រូមទាំង លោកមេឃុំស្វាយទង ខ/ជ និង លោកមេឃុំ ខ/ត។ និងក្រុមការងាររបស់វិទ្យុជាតិ​៩មករាខេត្តកំពត និង អង្គការ លីកាដូ នៅក្នុងកម្មវិធីនោះផងដែរ ប្រជាពលរដ្ធ បានលើកលើង អំពីរការត្អូញត្អែរ និងផលវិបាក ក្នុងការធើដំណើរ ដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ធ្វើអោយលិចផ្លូវ ពិបាកធ្វើដំណើរ ជាពិសេសនោះ សិស្សានុសិស្សពិបាកក្នុងការធ្វើដំណើរ ធ្វើអោយខាតពេលវេលាទៅសាលារៀនជាដើម។ នៅពេលបញ្ចាប់នៅកម្មវិធីក្រុមវិទ្យុជាតិ៩មករានិង ក្រុមអង្គការលីកាដូរមានការចាប់រំវាន់និងជូនជាការដូរ ទៅដល់ប្រជាពលរដ្ធនិងសិស្សានុសិស្សទុកជាអនុស្សាវរីយ៍បន្តិចបន្តួចផងដែរ។



0 comments:

Post a Comment